រដ្ឋាភិបាលវៀតណាមបញ្ជាអោយបន្តអនុវត្តជួយឧបត្ថម្ភ ដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្ម

រដ្ឋាភិបាលវៀតណាមបញ្ជាអោយបន្តអនុវត្តជួយឧបត្ថម្ភ ដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្ម - ảnh 1
កិច្ចប្រជុំប្រចាំខែមេសា របស់រដ្ឋាភិបាលវៀតណាម ̣(internet)

“អាទិភាពទីមួយ ក្នុងការគ្រប់គ្រង គោលនយោបាយរូបីយវត្ថុ គឺ​ប្រមូលផ្តុំបញ្ចុះ ការ
ប្រាក់  ដោយផ្សាភ្ជាប់ជាមួយការបង្កលក្ខណះងាយស្រួល អោយ​បណ្ដាអង្គភាព អាជីវកម្មក្នុងការខ្ចីទុន” នេះគឺជា សំណូមពរមួយ ​ក្នុងចំណោមបណ្ដា សំណូមពរ  របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ក្នុង ​កិច្ចប្រជុំប្រចាំខែមេសា របស់ រដ្ឋា ភិបាលវៀតណាម ដែលប្រព្រឹត្តិទៅ នាថ្ងៃទី 3​ និងព្រឹកថ្ងៃទី 4 ឧសភា នៅទីក្រុង
ហាណូយ។ តាមការ​វាយតំលៃរួម ​របស់​បណ្ដា​សមាជិករដ្ឋាភិបាលថា៖​សេដ្ឋកិច្ច 
-សង្គម​ ក្នុងខែមេសា និងរយះពេល ​4ខែដើមឆ្នាំ 2012នេះ បានប្រែប្រួលចំទឹស  និងទទួលបានលទ្ធផលសកម្ម​ដើមដំបូងជាច្រើន លើបណ្ដាវិស័យ ​៖ សេដ្ឋកិច្ច  សង្គម វប្បធម៏ ការពារប្រទេស សន្តិសុខ…លៗ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋ
មន្ត្រី Nguyen Tan Dung ​បានលើកច្បាស់ថា៖

“នាបច្ចុប្បន្ន យើងត្រូវបញ្ចុះកំរិតការប្រាក និងការបញ្ចុះការប្រាក់នេះ ត្រូវផ្សារភ្ជាប់
ជាមួយ ការបង្កលក្ខណះងាយស្រួល ជួយឧបត្ថម្ភអោយអង្គភាពអាជីវកម្មក្នងុការ
ខ្ចីទុន។ និយាយដូច្នេះ មិនមែនថា យើងផ្លាស់ប្តូរគោលនយោបាយ បើកទូលាយ​គោលនយោបាយរូបីយវត្ថុទេ។​ខំប្រឹងប្រែង ពីឥឡូវនេះ  ដល់ចុងឆ្នាំ នាំកំរិត​ឥណទាន 
15% ​គឺរួមចំណែកដល់កំណើនសេដ្ឋកិច្ចដោយមិនបង្កអោយមានអតិផរណាទេ”៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ